Saturday, January 7, 2012

រឿងរ៉ាវរបស់លោកឳពុក ភឿង យាំ

លោកឳពុក ភឿង យាំ បានកើតក្នុងឆ្នាំ ១៩៤១ ដែលស្ថិតនៅភូមិបុស្សក្រសាំង ឃុំព្រៃអង្គុញ ស្រុកចន្រ្ទា ខេត្តស្វាយរៀង។
លោកជាមនុស្សដែលមនុស្ស​មួយចំនួនមិនអាចធ្វើបាន គឺមានន័យថា គាត់ជាមនុស្សម្នាក់ដែលខិតខំប្រឹងប្រែងរាល់ឧបសគ្គដែលកើតមានចំពោះមុខ ចាប់តាំងពីសម័យមានសង្រ្គាម ហើយជាគ្រូពេទ្យកាលពីសម័យនោះផងដែរ ពេលនោះគាត់បាន ចាប់ដៃគួជាមួយនឹង អ្នកម្តាយ សូ​រ  សាខឿន ដែលបានកើតនៅឆ្នាំ ១៩៥៧ នៅភូមិជាមួយគ្នា  ហើយក្នុងឆ្នាំ​ ១៩៩០ គាត់បានផ្លាស់ទីលំនៅទៅនៅភូមិគោកល្វៀង ឃុំព្រៃអង្គុញ ស្រុកចន្រ្ទា ខេត្តស្វាយរៀង ដែលគេហៅថា ផ្សារជីភូ។
គាត់មានកូនចំនួន ៨​ នាក់
១-ឈ្មោះ ភឿង យ៉ុល ភេទស្រី កើតនៅឆ្នាំ ១៩៦៩
២-ឈ្មោះ ភឿង យ៉េន ភេទប្រុស កើតនៅឆ្នាំ ១៩៧៣
៣-ឈ្មោះ ភឿង យុំ ភេទប្រុស កើតនៅឆ្នាំ ១៩៧៩
៤-ឈ្មោះ ភឿង សុម៉ាលី ភេទស្រី កើតនៅឆ្នាំ ១៩៨០
៥-ឈ្មោះ ភឿង ម៉ាល័យ ភេទប្រុស កើតនៅឆ្នាំ ១៩៨៤
៦-ឈ្មោះ ភឿង ដារ៉ា ភេទប្រុស កើតនៅឆ្នាំ ១៩៨៥
៧-ឈ្មោះ ភឿង ចោមច័ន្ទ ភេទប្រុស កើតនៅឆ្នាំ ១៩៨៨
៨-ឈ្មោះ ភឿង ប្ញទ្ធី ភេទប្រុស កើតនៅឆ្នាំ ១៩៩០


នៅក្នុងឆ្នាំ ២០០៣ គាត់មានជំងឺទឹកនោមផ្អែម ដែលពេលនោះពុំមានគ្រូពេទ្យណាម្នាក់ អាចព្យាបាល បាន ហើយពេលនោះគាត់តែជំនះ នូវជំងឺនេះដោយប្រាប់កូនទំាងអស់គ្នាថា គាត់មិនអីទេ។
ពេលនោះក្នុងឆ្នាំ ២០០៤ មានគ្រូពេទ្យទើបមកពីសិក្សានៅប្រទេសវៀតណាម ដែលមានឈ្មោះ ពូឡា ហើយពេលនោះលោកឳពុកក៏បានទៅព្យាបាល ដែលក្នុង១ថ្ងៃ ចំណាយអស់ ៣០ ដុល្លា ការព្យាល ២០ដុល្លា ហើយនឹងការធ្វើដំណើរ​ ១០ដុល្លា ក្នុងការព្យាបាលគឺមានរយះពេល ២ខែ ហើយពេលនោះក្នុងផ្ទះពុំសូវមានប្រាក់ ពេលនោះគាត់បានទៅព្យាលផង ហើយគាត់មើលជំងឺនៅ​ ផ្ទះផង គាត់ក៏បានធូរស្រាលពីជំងឺនេះ។
ក្នុងឆ្នាំ ២០០៨ ខែកុម្ភះ​ ថ្ងៃទី ២០  គាត់បានដឹកនាំកូនទាំងអស់អោយនាំគ្នាធ្វើបុណ្យ គឺពេលនោះគឺគាត់បានធ្វើ បុណ្យព្រះត្រៃបិដក ដែលដង្ហែរទៅវត្តសុវណ្ណារាម។
នៅក្នុងឆ្នាំ២០១០ គាត់បានផ្តើមពិធីបុណ្យកឋិនទាន និងព្រះត្រៃបិដក ដែលដង្ហែរទៅវត្តសាមគ្គីមន្នីរ័ត្ន។
ប៉ុន្តែក្នុងឆ្នាំ ២០១០ ជំងឺរបស់គាត់បានរើឡើងវិញ ពេលនោះកូនៗបាននាំគាត់ទៅព្យាបាលនៅ ប្រទេសវៀតណាម គឺធូរ ហើយចូលឆ្នាំ ២០១១ ជំងឺរបស់គាត់កាន់តែធ្ងន់ៗ ពេលនោះទៅខេត្តតាកែវ ដែលពេលនោះគេល្បីថាអាចព្យាបាលជំងឺដូចជំងឺរបស់គាតបាន តែសំណាងអាក្រក់ពេលមកដល់ ផ្ទះវិញគាត់និយាយលែងចេញ ពេលនោះនៅម៉ោង ១០ នឹង​ ៤៥នាទី គាត់ក៏បានចែកឋានទៅ។


ហើយពេលនោះគាត់ក៏ក្លាយជាព្រះ ដោយសារការធ្វើបុណ្យរបស់គាត់ពីមុនមក៕

SHORT COURSES COMPLETED

After completed my study at school I also continued the short section studied such as:

- Computer Certificate
- Accounting Certificate
- English Language
- Other Certificate 

បទពិសោធន៍ការងារ

September, 2010 – Present: Las Vegas Sun Hotel-Casino
Position: Accounting Payable
Department: Financial department
Venue: Sangkat Bavet, Bavet Town, Svay Rieng, Kingdom of Cambodia.
July, 2009 – September 2010: Sheico (Cambodia) Co., Ltd.
Position: Employees' leader
Department: Packing department
Venue: Sangkat Bavet, Bavet Town, Svay Rieng, Kingdom of Cambodia.
 
July 2007 – July 2009: Svay Rieng Hospital
Position: Entity Data (Support by UNICEF)
Department: Administration
Venue: Svay Rieng Bavet, Svay Rieng Town, Svay Rieng, Kingdom of Cambodia.

PROFESSIONAL SKILLS

Company Organization, Accounting, Management, Marketing, Economic, Statistic,  Computer, Business, Law,  Administration, Internet and e-mail usage, and specially teamwork 

ABILITIES

Hard working, timely, punctuality, accurately, responsible and discipline

LANGUAGES:

- Khmer (mother tongue)
- English reading, speaking, listening and writing are good.
- Fair Korean in conversational.