លោកជាមនុស្សដែលមនុស្សមួយចំនួនមិនអាចធ្វើបាន គឺមានន័យថា គាត់ជាមនុស្សម្នាក់ដែលខិតខំប្រឹងប្រែងរាល់ឧបសគ្គដែលកើតមានចំពោះមុខ ចាប់តាំងពីសម័យមានសង្រ្គាម ហើយជាគ្រូពេទ្យកាលពីសម័យនោះផងដែរ ពេលនោះគាត់បាន ចាប់ដៃគួជាមួយនឹង អ្នកម្តាយ សូរ សាខឿន ដែលបានកើតនៅឆ្នាំ ១៩៥៧ នៅភូមិជាមួយគ្នា ហើយក្នុងឆ្នាំ ១៩៩០ គាត់បានផ្លាស់ទីលំនៅទៅនៅភូមិគោកល្វៀង ឃុំព្រៃអង្គុញ ស្រុកចន្រ្ទា ខេត្តស្វាយរៀង ដែលគេហៅថា ផ្សារជីភូ។
គាត់មានកូនចំនួន ៨ នាក់
១-ឈ្មោះ ភឿង យ៉ុល ភេទស្រី កើតនៅឆ្នាំ ១៩៦៩
២-ឈ្មោះ ភឿង យ៉េន ភេទប្រុស កើតនៅឆ្នាំ ១៩៧៣
៣-ឈ្មោះ ភឿង យុំ ភេទប្រុស កើតនៅឆ្នាំ ១៩៧៩
៤-ឈ្មោះ ភឿង សុម៉ាលី ភេទស្រី កើតនៅឆ្នាំ ១៩៨០
៥-ឈ្មោះ ភឿង ម៉ាល័យ ភេទប្រុស កើតនៅឆ្នាំ ១៩៨៤
៦-ឈ្មោះ ភឿង ដារ៉ា ភេទប្រុស កើតនៅឆ្នាំ ១៩៨៥
៧-ឈ្មោះ ភឿង ចោមច័ន្ទ ភេទប្រុស កើតនៅឆ្នាំ ១៩៨៨
៨-ឈ្មោះ ភឿង ប្ញទ្ធី ភេទប្រុស កើតនៅឆ្នាំ ១៩៩០
នៅក្នុងឆ្នាំ ២០០៣ គាត់មានជំងឺទឹកនោមផ្អែម ដែលពេលនោះពុំមានគ្រូពេទ្យណាម្នាក់ អាចព្យាបាល បាន ហើយពេលនោះគាត់តែជំនះ នូវជំងឺនេះដោយប្រាប់កូនទំាងអស់គ្នាថា គាត់មិនអីទេ។
ពេលនោះក្នុងឆ្នាំ ២០០៤ មានគ្រូពេទ្យទើបមកពីសិក្សានៅប្រទេសវៀតណាម ដែលមានឈ្មោះ ពូឡា ហើយពេលនោះលោកឳពុកក៏បានទៅព្យាបាល ដែលក្នុង១ថ្ងៃ ចំណាយអស់ ៣០ ដុល្លា ការព្យាល ២០ដុល្លា ហើយនឹងការធ្វើដំណើរ ១០ដុល្លា ក្នុងការព្យាបាលគឺមានរយះពេល ២ខែ ហើយពេលនោះក្នុងផ្ទះពុំសូវមានប្រាក់ ពេលនោះគាត់បានទៅព្យាលផង ហើយគាត់មើលជំងឺនៅ ផ្ទះផង គាត់ក៏បានធូរស្រាលពីជំងឺនេះ។
ក្នុងឆ្នាំ ២០០៨ ខែកុម្ភះ ថ្ងៃទី ២០ គាត់បានដឹកនាំកូនទាំងអស់អោយនាំគ្នាធ្វើបុណ្យ គឺពេលនោះគឺគាត់បានធ្វើ បុណ្យព្រះត្រៃបិដក ដែលដង្ហែរទៅវត្តសុវណ្ណារាម។
នៅក្នុងឆ្នាំ២០១០ គាត់បានផ្តើមពិធីបុណ្យកឋិនទាន និងព្រះត្រៃបិដក ដែលដង្ហែរទៅវត្តសាមគ្គីមន្នីរ័ត្ន។
ហើយពេលនោះគាត់ក៏ក្លាយជាព្រះ ដោយសារការធ្វើបុណ្យរបស់គាត់ពីមុនមក៕
No comments:
Post a Comment